លឿងប៉ុណ្ណឹង ល្មមមើលឃើញឆ្លងខេត្តបាននៅ?😌😌

97b1dauuxyk7

សួនផ្កាលឿងស្រយង់កោះកេរ្ត៍ គឺជាទិសដៅកម្សាន្តថ្មីមួយកន្លែងដែលកំពុងតែអន្ទោងយកដួងចិត្តអ្នកទេសចរជិតឆ្ងាយអោយទៅទស្សនាកម្សាន្ត ស្រូបយកខ្យល់អាកាសធម្មជាតិ និងផ្តិតយកនូវរូបភាពដ៏ស្រស់ស្អាតផងដែរ។ សួនផ្កានេះមានចម្ងាយប្រមាណជាជាង ៧០គម ពីទីរួមខេត្តសៀមរាប ចំណាយពេលប្រហែល ២ ម៉ោងជាងក្នុងការធ្វើដំណើរ។ ពេលទៅដល់ភ្លាមមានអារម្មណ៍ថារំភើបតែម្ដង ព្រោះឃើញមានសុទ្ធតែផ្កាលឿងជាច្រើនរីកដេរដាស់ ពេញសួនតែម្ដង ក្រលេកមើលទៅប្រៀបបីដូចជា "សមុទ្រផ្កាលឿង" តែម្ដង សំខាន់គេមានច្នៃ កន្លែងថតរូបស្អាតៗ ពីសំបកកង់ឡាន និងឈើមួយចំនួនច្នៃចេញជារូបស្អាតៗ ឡូយៗ ដូចជារូបបេះដូងជាដើម សម្រាប់ទុកឲ្យភ្ញៀវអាចផ្តិតយករូបភាពបានស្អាតថែមមួយកំរិតទៀតផង។

សម្រាប់លោកអ្នកដែលចូលចិត្តថតរូប គឺដឹងតែពេញចិត្តស្ដូកហើយបើកន្លែងស្អាតម្លឹងៗ... មិនខ្វះទេកន្លែងថត 😁😂 ខ្វះតែអ្នកថតអោយ.... 🤭 ហើយបើពិបាករករ៉ូបស្អាតៗ ថតរូបជាមួយផ្កាមិនបាន អាចចូលទៅមើល K.Studio មានរ៉ូបស្អាតៗទាន់សម័យជាច្រើន មានគុណភាពល្អ ហើយតម្លៃសមរម្យទៀត មិនមែនមានតែរ៉ូបថតជាមួយផ្កាទេណា... រ៉ូបបែបម៉េចក៏មានដែលគ្រប់ស្ទាយតែម្ដង បើមិនជឿចូលមើលសាកមើលទៅ ក្រែងបាន ២-៣ ឈុតអី... 😁

សមុទ្រផ្កាលឿងនេះ មានទីតាំងស្ថិតនៅ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ តាមបណ្ដោយផ្លូវជាតិលេខ៦៤ ឆ្ពោះទៅកាន់ប្រាសាទកោះកេរ្ត៍ នៅខាងឆ្វេងដៃ (បើចេញពីខេត្តសៀមរាប)

តម្លៃសំបុត្រចូលទស្សនា : ៣០០០៛ សម្រាប់មនុស្សម្នាក់។

ទីតាំងក្នុង Google Map : https://maps.app.goo.gl/QqZGRH...

សហការជាមួយ EYSO Creative X ពូ លីម

សូមអរគុណដល់ K.Studio សម្រាប់សម្លៀកបំពាក់ដ៏ស្រស់ស្អាត

ហាមប្រើប្រាស់រូបភាពទាំងនេះដោយគ្មានការអនុញ្ញាត។

សួនផ្កាលឿងB2NIX (https://maps.app.goo.gl/QqZGRH...)

us3es335unec
9yj7x9queoh7
g50jkaiuhymg
4fg9qmy33j4w
qhs1uij4ieje
9xjzgejdg17d
kjvrnmiyvwxz
423g3t49f2dl
qrjqqxbs8wuu
ql5k0kli2765
3bqg5pw4aq0e
kv9m7y5ho3fr
a0y3h0grim2w
ymtcllq1c7v0
l73xegmyi3vw
t7jvlvo6ppbn
2k59n1bvpxx5
qr65zrtnna55
shr2udijo5bj
rl6nvednfsp8
4ydbvug3l722
isbuj2fwdi2q
Meymey Soth

Meymey Soth

 Friday, July 22, 2022 10:38 AM

មតិយោបល់