fz7yainliusd

ផ្ទះបុរាណនៅបាត់ដំបង ឬដែលគេស្គាល់ថាជាផ្ទះ ប៉ិត (បុរាណ) ដែលមានអាយុកាលជាង ១០០ឆ្នាំ ស្ថិតនៅចំងាយប្រមាណជាជាង ៣ គ.ម ពីក្រុងបាត់ដំបង។គ្រាន់តែទៅដល់ភ្លាមយើងឃើញមានដើមឈើហូបផ្លែ ផ្កាភ្ញីដុះឡើងខៀវខ្ចី យ៉ាងស្រស់បំព្រង រីឯខ្យល់អាកាសវិញ ត្រជាក់បរិសុទ្ធតែម្ដង។ និយាយពីនៅលើផ្ទះវិញ មានតាំងរូបថត ព្រមទាំងវត្ថុប្រើប្រាស់មួយចំនួនធំ ដែលបន្សល់ទុកតាំងពីសម័យលោកម្ចាស់។ ផ្ទះនេះកសាងឡើងនៅឆ្នាំ១៩២០ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ សាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភឹង និងភរិយាលោកស្រី យិន គឺឆ្លងកាត់៣ជំនាន់ហើយមកទល់សព្វថ្ងៃនេះ។ផ្ទះនេះសង់តាមលំនាំម៉ូត ប៉ិត មានន័យថា មានហោណាំង (រានហាលនៅខាងមុខ)។ ផ្នែកមួយចំនួនធំនៃផ្ទះមួយនេះគឺសាងសង់ឡើងដោយដើម គគី ព្រោះវាធន់នឹងទឹក ហើយចំណែកឯជញ្ជាំងវិញ គឺធ្វើឡើងពី បាយអ ព្រោះវានឹងធន់កម្ដៅ។ផ្ទះបុរាណនាសម័យដើម ជារឿយៗតែងតែមានជណ្ដើរថ្មនៅពីមុខផ្ទះមួយ សម្រាប់ម្ចាស់ផ្ទះហើយនិងភ្ញៀវ ហើយនិងនៅខាងក្រោយផ្ទះមួយ ដែលជណ្ដើរខាងក្រោយនោះគឺសម្រាប់បាវបំរើ។ផ្ទះប៉ិតខ្មែរនេះ ក៏ធ្លាប់ជាអតីតឃ្លាំងបាយប្រចាំភូមិរបស់ពួកខ្មែរក្រហមផងដែរ។ ទោះបីជារយៈពេល ៣ ជំនាន់មកនេះ ផ្ទះបុរាណមួយនេះបានទទួលរងការខូចខាតអស់មួយចំនួនធំ យ៉ាងណាក្ដី ក៏ម្ចាស់ផ្ទះនិងអ្នកថែរក្សារបានរៀបចំ ចាត់ចែង ជួសជុលកែខៃ ដើម្បីរក្សារផ្ទះនេះជាមរតកសម្រាប់អោយក្មេងៗ ជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីស្នាដៃដ៏ល្អឯក របស់ដូនតាយើង។ ប្រសិនអ្នកទាំងអស់គ្នាបានទៅលេង កុំភ្លេចចូលរួមជាវិភាគទាន តិចក្ដី ច្រើនក្ដី តាមដែលអាចធ្វើទៅបាន ដើម្បីជួយថែរក្សារកេរដំណែលមួយនេះ។ទីតាំងក្នុង 

Google Map: Mrs. Bun Roeung’s Ancient House017 818 419https://goo.gl/maps/DgEyAogXSEpXPcUc9

jih2v2dsfaa7
tl5nw6ly90rq
csij2klg8r6j
mifcl64xq1gh
jkoqo3j5a0f7
9wq3u2uhxype
szeegiq74hcx
1g3hg58cok3y
l83dig78jntl
hr1buv7mfdty
zu4iou06u99o
5pbxntoevjvw
Meymey Soth

Meymey Soth

 Friday, July 22, 2022 10:46 AM

មតិយោបល់