kufikcls3hc1

ធ្លាប់តែជិះកន្រ្តកតូចៗមែនអត់??? ចឹង!! មកសៀមរាបលើកនេះ មកសាកល្បងកន្រ្តកយក្សម្ដងមើល ម៉េចដែរ....។អង្គរអាយ ជាកន្រ្តកយក្សដ៏ធំជាងគេនៅកម្ពុជា និងខ្ពស់លំដាប់លេខ៣ នៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់ ៨៥ម៉ែត្រពីដី អាចឲ្យអ្នកជិះទស្សនាទេសភាពខេត្តសៀមរាបបាន ៣៦០ ដឺក្រេ និងអាចមើលឃើញថ្ងៃលិចយ៉ាងស្រស់ស្អាតផងដែរ។​ ក្នុងមួយកន្រ្តកគឺអាចជិះបាន ៤នាក់ ហើយរយៈពេល​១៨នាទីក្នុងមួយជុំ គ្រប់កន្រ្តកទាំងអស់សុទ្ធតែមានម៉ាស៊ីនត្រជាក់ មានសុវត្ថិភាព មានប្រព័ន្ធចាប់ខ្យល់ រញ្ជួយដី ខ្យល់ព្យុះ មិនធ្វើអោយវិលមុខ និងមានស្ដង់ដារខ្ពស់។ កន្រ្តកយក្សមួយនេះបើកជារៀងរាល់ថ្ងៃ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ទីតាំងស្ថិតនៅខាងកើតមជ្ឈមណ្ឌលភូមិវប្បធម៌កម្ពុជាក្នុង Google Map : https://goo.gl/maps/BRDAvMdafHfJs8VZ9តម្លៃ : ៥ដុល្លារសម្រាប់មនុស្សធំ,កុមារអាយុក្រោម ១២ឆ្នាំ គឺ ២.៥០ ដុល្លារ ហើយឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៣ឆ្នាំតែអ្វីដែលសំខាន់នោះគឺពេលមកដល់សៀមរាបហើយ រកកន្លែងគេងអត់បានមែនទេ នៅណាក៏ពេញដែរ!!!

មិនដឹងទៅស្នាក់នៅណាដែលធូរថ្លៃ នៅជិតៗក្រុង ហើយជិតកន្លែងដើរលេងទេមែនទេ?? ឥឡូវមកមើលកន្លែងមួយនេះលេងៗសិនទៅ Lavender Angkor Boutique Hotel បើនិយាយពីបន្ទប់គេវិញហ៎ា.....គឺមានលក្ខណះធំទូលាយ ស្រស់ស្អាត មានអាងហែលទឹក ហើយតម្លៃវិញ រឹតតែពិសេសគឺចាប់ពី ២០ ដុល្លារឡើងទៅតែប៉ុណ្ណោះ។ទីតាំងវិញ គឺស្ថិតនៅ ភូមិមណ្ឌលពីរ សង្កាត់ស្វាយដង្គំ ក្នុងក្រុងសៀមរាបតែម្ដង នៅជិតមាត់ស្ទឹងសៀមរាប អាចដើរលេងចូលឆ្នាំបានម៉ាអែម។ ទីតាំងក្នុង Google map : https://goo.gl/maps/LoVPBucnK3VNzw1u7លោកអ្នកក៏អាចធ្វើការទំនាក់ទំនងបានតាមរយះលេខទូស័ព្ទ ​012 35 45 45 / 010 35 45 45 ។សហការជាមួយ EYSO Creative X ពូ លីម សូមអរគុណ ម្ចាស់សហការឧបត្ថម្ភ Angkor Eye និង Lavender Angkor Boutique Hotel

55tlv17fh9bd
fcl6tuki8wwm
qnfn4o0u6mdg
3dm7z16ku4la
2236svgxbbyc
zt729durni8s
oasvhu6klva0
xjv7vdgk40rm
r3eofnq2tfjv
uy25v9orrgbz
y31fq4r8gphl
76pud6r7fc2r
mwv4tj8t3tq2
xuhfphsdrp4n
6jk5xk4m5z14
h7l9pysfihib
0hw7yib4h5ji
ik7sixpg3mgl

មតិយោបល់