5t98gn58iv4a


ថ្ងៃនេះទំនេរអត់? តោះ Café date ហី..!!?? បើអត់មានអ្នក date ទៅអង្គុយផឹកកាហ្វេនិយាយគ្នាលេងជាមួយពូក៏បាន..!! ភោជនីយដ្ឋាន Pou Cafe Watdamnak (ពូ វត្តដំណាក់​)​ មានទីតាំងស្ថិតនៅ ទល់មុខវត្តដំណាក់ ម្ដុំសាច់គោអាំង។ ហាងពូយើងនឹង មានលក់ច្រើនមុខណាស់ ទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច គាត់មានលក់ទាំងកាហ្វេ ទាំងតែទឹកដោះគោ ហើយដែលសំខាន់នោះគឺ ពេលល្ងាចគាត់លក់ស្រាក្រឡុកទៀតណា៎..!! ហាងនេះមាន ២ជាន់ គឺជាន់ផ្ទាល់ដី ដែលរៀបចំជារបៀប វីនថេក (Vintage) មានរូបថតអាល់ប៊ុបចម្រៀងពីដើមហើយ ចាក់ចម្រៀង សំនៀងដើមពីសម័យលោកតា ស៊ិនស៊ីសាមុត ស្ដាប់ហើយពិរោះរណ្ដំចិត្តតែម្ដង..!! ជាន់ខាងក្រោមនេះ គឺទីតាំងល្អសម្រាប់អ្នកមកគ្នាច្រើន ជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ ហើយចង់បានកន្លែងទូលាយ។ ចំណែកជាន់ខាងលើវិញគេរៀបចំជារបៀប អូលហៅ (old house) លក្ខណះគេទៅអង្គុយ ឌេត (date) គ្នាអីចឹង..!!

ទៅ ២ អ្នកអីចឹង..!! ហើយគេមានដាក់សៀវភៅល្អៗ ជាច្រើនមុខឲ្យយើងអានឲ្យកើនចំណេះដឹង ហើយបាត់អផ្សុកផងដែរ។ ហាងនេះក៏បានចូលរួមកាត់បន្ថយផ្លាស្ទិចដោយគាត់ប្រើកែវថ្ម សម្រាប់អតិថិជនញ៊ាំក្នុងហាង ចំណែកឯអតិថិជនដែលខ្ចប់គាត់ប្រើកែវ Advance Bio ដែលឆាប់រលាយជាងផ្លាស្ទិច ហើយប្រើបំពង់ធ្វើពីក្រដាស និងដៃយួរកែវកាហ្វេ ធ្វើពីកំប្លោកដោយក្រុមការងារផ្ទាល់តែម្ដង។នៅហាងគាត់មានម្ហូបឆ្ងាញ់ៗច្រើនណាស់តែថ្ងៃនេះ សុំលើកយកម្ហូបលក់ដាច់ប្រចាំហាងប៉ុន្មានមុខបង្ហាញអ្នកទាំងអស់គ្នាសិន..!! ចឹងកុំភ្លេចចូលមើលរូបមួយៗខាងក្រោមសិន បើចង់ដឹងថាមានអីខ្លះ។បើកជារៀងរាល់ថ្ងៃ ពីម៉ោង ៨ព្រឹក-១០យប់ តម្លៃកាហ្វេចាប់ពី : ៥០០០រៀលតម្លៃម្ហូបចាប់ពី : ១៣០០០រៀល ទីតាំងក្នុង Google Map : Pou Restaurant and BarWat Damnak Road, Krong Siem Reap087 808 989https://goo.gl/maps/gTyuBGi9VUDnbMim6Pou Restaurant and Bar (https://goo.gl/maps/gTyuBGi9VUDnbMim6)★★★★★ · Restaurant · Wat Damnak Roadសហការជាមួយ EYSO Creative X ពូ លីម

oqqv1dkqx9ef
vruy8xryaucd
ohnmicaoqhf2
qwbqccat1te6
ao4xo0c37hft

សម្រាប់ម្ហូបទី១ គឺនំគ្រក់ ជាមួយទឹកជ្រលក់ដំលូងក្រហម និងខ្ទិះដូង លាយជាមួយសណ្ដែកខ្មៅ និងពោត រសជាតិទឹកជ្រលក់គេឆ្ងាញ់ប្លែកខុសពីយើងធ្លាប់ញ៉ាំ

ទី២ នោះគឺទឹកគ្រឿងក្ដាម រសជាតិបែបខ្មែរ ដែលមាននំបញ្ចុក ជាមួយទឹកគ្រឿងសាច់ក្ដាម(ខុសពីគេប្រើសាច់ត្រី) ញ៊ាំលាយជាមួយបន្លែអន្លក់ខ្មែរ ជាប់មាត់តែម្ដង

បន្ទាប់មកទៀតគឺ សាច់មាន់អាំងការី គេយកសាច់ភ្លៅមាន់អាំង ញ៊ាំជាមួយទឹកជ្រលក់ដំឡូងជ្វា លាយជាមួយខ្ទិះដូង អមជាមួយបន្លែ និងបាយ។ ហើយបាយគេគឺដាំលាយជាមួយម្សៅល្មៀត មានក្លិនល្មៀតឆ្ងុយឆ្ងប់តែម្ដង។

w5igyvdmm4ih
exv65bssbx2b

សម្រាប់ Pou signature drink វិញ គឺមានដាក់ពងមាន់លាយជាមួយទឹកដោះគោ ដាក់កាហ្វេតិច ហើយដុតទៀនពីក្រោម ទើបដាក់ទឹកដោះគោស្រស់ចូល ។ ធានាថាប្លែក បើមិនជឿទៅ សួរពូដាកមើល

vyiqty44u61e
w1km5ywio5qr
3500r7ca30k9
75koebuolgwz
hqaotdtry6uz
ytz58tku3aut
ohuigi3n2pcw
Meymey Soth

Meymey Soth

 Friday, July 22, 2022 10:30 AM

មតិយោបល់